រដ្ឋបាលខេត្តកំពង់ស្ពឺ រៀបចំទិវាជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ១២ ធ្នូ ឆ្នាំ២០២៥
ថ្ងៃអង្គារ ១០កើត ខែជេស្ឋ ឆ្នាំមមី អដ្ឋស័ក ព.ស. ២៥៧០
ត្រូវនឹង ថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៦
លោក ឃួន ប៊ុណ្ណារ៉ា អនុប្រធានមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្តបានអញ្ជើញចូលរួមក្នុងទិវាជាតិ ប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ១២ ធ្នូ (លើកទី១៩ ឆ្នាំ២០២៥) ក្រោមអធិបតីភាព
ឯកឧត្តម អោ វណ្ណថេន សមាជិកក្រុមប្រឹក្សាខេត្ត តំណាងឯកឧត្តមប្រធានក្រុមប្រឹក្សាខេត្ត លោកជំទាវ គា សុភូ អភិបាលរង នៃគណៈអភិបាលខេត្ត តំណាងឯកឧត្តមបណ្ឌិត អភិបាលខេត្តកំពង់ស្ពឺ ដែលបានប្រារព្ធឡើងយ៉ាងទូលំទូលាយទូទាំងប្រទេសក្រោមប្រធានបទ៖ «យើងរួមគ្នាដើម្បីកម្ពុជា គ្មានអំពើជួញដូរមនុស្ស និងអំពើឆបោកតាមអនឡាញ» ។
ទិវានេះមានគោលបំណងពង្រឹងការប្រឆាំងនឹងទាសភាពសម័យទំនើប និងល្បិចកលឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាសកម្មភាពសំខាន់ៗនៃយុទ្ធនាការនេះ រួមមាន -ការអនុវត្តច្បាប់ អាជ្ញាធរគ្រប់លំដាប់ថ្នាក់បានបង្កើនការស្រាវជ្រាវ និងបង្ក្រាបបទល្មើសជួញដូរមនុស្សគ្រប់ទម្រង់-ការផ្សព្វផ្សាយអប់រំការរៀបចំវេទិកា និងពិធីអបអរសាទរនៅតាមរដ្ឋបាលខេត្ត-ក្រុង ដើម្បីលើកកម្ពស់ការយល់ដឹងរបស់ប្រជាពលរដ្ឋ-កិច្ចសហប្រតិបត្តិការ ការចូលរួមពីវិស័យឯកជន សហគមន៍ និងស្ថាប័នសាសនា ដើម្បីទប់ស្កាត់រាល់សកម្មភាពឆបោក និងកេងប្រវ័ញ្ច។